ប៉ោយប៉ែត. នៅថ្ងៃទី 17 ខែកញ្ញាឆ្នាំ 2026 ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត បានដឹកនាំក្រុមការងាររដ្ឋបាល ក្រុងប៉ោយប៉ែតលោកចៅសង្កាត់ទាំង៥ សង្កាត់ និង ដោយមានការចូលរួម ពីលោក វរសេនីយ៍ទោ ព្រហ្មពិសិដ្ឋ អធិការនគរបាល ក្រុងប៉ោយប៉ែត លោកមេបញ្ជាការអាវុធហត្ថ ក្រុងប៉ោយប៉ែត ព្រមទាំងកម្លាំង អាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ ស្របតាមមាត់អូរព្រំដែន ទាំងអស់ នៅក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ សង្កាត់ផ្សារកណ្ដាល និងសង្កាត់និម្មិត ចុះពិនិត្យ ដើម្បី ត្រៀមខ្លួនរួចឱ្យហើយ នៅតាមសំណង់ទ្វារទឹក នៅពេលដែលទឹកជំនន់មកដល់ ។
ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាន ការជូនដំណឹង របស់អាជ្ញាធរថៃ( សៀម) ខេត្តស្រះកែវ ទៅកាន់ ប្រជាជនរបស់ខ្លួន អំពីបញ្ហាទឹក កំពុងជនខ្លាំងនៅក្នុងតំបន់ស្រះកែវ អារញ្ញ ប្រទេសថៃ ដោយមានចរន្តអូ ព្រំដែន ជួបគ្នា. បើសិនជា ថៃបើកទ្វារទឹក ខាងថៃទឹកក ហូរមក កាន់ប៉ោយប៉ែតយើងដែរ.. ដូចឆ្នាំកន្លងទៅ ពេលដែលថៃ បើកទ្វារទឹក ទឹកក៏ហូរ មកស្របតាម មាត់អូរព្រំដែន បណ្ដាលឱ្យ មានការប៉ះពាល់ បង្កឲ្យ លិច តាមបណ្ដាសង្កាត់មួយចំនួន. ដូចជាសង្កាត់អូរជ្រៅ សង្កាត់ផ្សារកណ្ដាល សង្កាត់និមិត្ត និង ចំណែកខ្លះ នៃសង្កាត់ប៉ោយប៉ែតផងដែរ.។
ឯកឧត្តម បានបន្តទៀតថា ដោយឡែកឆ្នាំនេះ យើងបាន ត្រៀមខ្លួនរួចជាស្រេច មិនឲ្យមានការជនលិច ដូចឆ្នាំ កន្លងៗ ទៅ..ទៀតនោះទេ.. ពីព្រោះយើង មានសំណង់ទ្វារទឹកធំៗ ចំនួន ៥ សម្រាប់បណ្ដុះទឹកជំនន់ទាំងនោះ បើសិនកើតមានឡើង …។






