*ក្រុងប៉ោយប៉ែត,ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងរយៈពេល៧២ម៉ោង ដោយគ្មានសម្រាក ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត រួមជាមួយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកអធិការនគរបាលក្រុងប៉ោយប៉ែត លោកមេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោកចៅសង្កាត់ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានបន្តសកម្មភាពចុះ ពិនិត្យជួយ អន្តរាគមន៍ជម្លៀសបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ក្នុងភូមិសាស្ត្រ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត ដែលក្នុងនោះរួមមាន៖
-ទីតាំងអង្គរជាយដែន សរុប២៨គ្រួសារ ១២១នាក់ ស្រី៦១នាក់ កុមារ៤៩នាក់
-ទីតាំងស្តង់ឡុងសំណាង សរុប៣០គ្រួសារ មនុស្សរាយ១៣៣នាក់ ស្រី៦២នាក់
*សរុបរួម ៥៨គ្រួសារ មនុស្សរាយ ២៥៤នាក់ ស្រី ១២៣នាក់ កុមារ៤៩នាក់ ដែលត្រូវបាន អន្តរាគមន៍សង្គ្រោះ ទៅកាន់ទីទួលសុវត្ថិភាព ដោយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន និងអាជ្ញាធរក្រុង និងសង្កាត់ បានរៀបចំជា ជម្រកបណ្តោះអាសន្ន និងបានផ្គត់ផ្គង់សំភារៈចាំបាច់មួយចំនួន ស្របតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ”ដោយមិនត្រូវទុកឲ្យប្រជាជនណារងគ្រោះដោយពុំបានជួយសង្គ្រោះនោះឡើយ និង ទីណាមានការលំបាកទីនោះត្រូវមានមុខមន្រ្តីគណបក្សប្រជាជនកម្ពុជា”












