









ល
នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោក ម៉ែន ចាន់រ៉ា អភិបាល នៃគណៈអភិបាលក្រុងបាវិតបានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងបាវិត អាណត្តិទី៤។ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីក្រុមប្រឹក្សាក្រុងបាវិត លោក អភិបាលរងក្រុង លោក អធិការរងក្រុង លោក នាយក នាយករង លោក លោកស្រីប្រធានការិយាល័យចំណុះក្រុង កម្លាំងកងរាជរាជអាវុធហត្ថ នាយរងប៉ុស្ដិ៍ លោក ចៅសង្កាត់ ចៅសង្កាត់រង ក្រុមប្រឹក្សា ស្មៀនសង្កាត់ព្រៃអង្គុញ លោកចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ច្រកម្ទេស និងប្រជាពលរដ្ឋរស់នៅសង្កាត់ព្រៃអង្គុញ និងសង្កាត់ច្រកម្ទេស ។








