(សៀមរាប)៖ អ្នកម្ដាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២,២០៥គ្រួសារ (ស្មើនឹង ៦,៧៤៦នាក់) ដែលមកស្នាក់នៅបណ្តោះអាសន្ន តាមមណ្ឌលសុវត្ថិភាពចំនួន១៣...
admin
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី ស្ថានភាពក្រោយបទឈប់បាញ់ គិតពីម៉ោង៦ព្រឹក ថ្ងៃទី១២ ដល់ម៉ោង៦ព្រឹក ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦
(ភ្នំពេញ)៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបង្ហាញអំពីស្ថានការណ៍បច្ចុប្បន្ននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីការចូលជាធរមាននូវបទឈប់បាញ់រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ គិតមកដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។ លោកស្រី បានឱ្យដឹងថា ចាប់តាំងពីពេលចូលជាធរមាននៃបទឈប់បាញ់រួចមក កម្ពុជាតែងតែគោរព...
បន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីកងកម្លាំងយោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រទឹកដីកម្ពុជា ដែលបង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីពិនិត្យផលប៉ះពាល់ដែលទាហានថៃវាយប្រហារមកលើច្រកព្រំដែនអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់...
ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ រាជធានីភ្នំពេញ – នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញសម្ពោធអាកាសយានដ្ឋានអន្តរជាតិតេជោ ជាច្រកទ្វារអន្តរជាតិថ្មីរបស់កម្ពុជា ក្នុងពិធីដ៏សំខាន់មួយ ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូត និងថ្នាក់ដឹកនាំប្រតិបត្តិមកពីប្រទេសបារាំង សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់...
ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ភ្នំពេញ កម្ពុជា — ក្រុមហ៊ុន កាណាឌីយ៉ា គ្រុប បានបង្កើតក្រុមហ៊ុន «Canadia Impact Fund Co. (CIFC)» ដែលជាគំនិតផ្តួចផ្តើមវិនិយោគថ្មីមួយដែលត្រូវបានរចនាឡើងដើម្បីគាំទ្រដល់សហគ្រិនវ័យក្មេងកម្ពុជា។...
ក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដែលជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍក្នុងស្រុកដ៏ចម្រុះមួយ និងក្រុមហ៊ុន Ezesoft ដែលជាអ្នកផ្តល់ដំណោះស្រាយ និងសេវាកម្មឌីជីថលឈានមុខគេរបស់ប្រទេសកម្ពុជា បានប្រកាសពីភាពជាដៃគូ ដើម្បីដាក់ឱ្យដំណើរការ WiFiX ដែលជាតំបន់ WiFi សាធារណៈទ្រង់ទ្រាយធំដំបូងគេរបស់ប្រទេសកម្ពុជា។ WiFiX នឹងបង្ហាញខ្លួនជាលើកដំបូងនៅ ទីក្រុង...
១. ពន្លឺ ការផលិតរូបរបស់កាមេរ៉ា សំខាន់បំផុតគឺពន្លឺ ដែលពន្លឺនេះនាំឱ្យមានរូបចូលទៅក្នុងកាមេរ៉ា និងដំណាក់កាលជាច្រើនទៀត។ ២. Lens ជាកែវរាងមូលនិងផ្ទៃកោង ជាទូទៅគេប្រើកែវលែនលើសពី១លើប្រព័ន្ធកាមេរ៉ាស្មាតហ្វូន។ គេប្រើវាផ្ដោតទៅលើការចាប់ពន្លឺពីរូបភាព វាពត់ពន្លឺនោះ បន្ទាប់មកបញ្ជូនបន្តទៅកាន់ Sensor ដើម្បីបង្កើតរូប។ គុណភាព និងទីតាំងរបស់ Lens មានសារៈសំខាន់ណាស់...
Galaxy S26 Ultra ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយ អាចនឹងមិនទាន់ប្រើប្រាស់ សេនស័រកាមេរ៉ាថ្មីធំជាងមុននោះទេ ប៉ុន្តែអាចនឹងប្រើប្រាស់ Aperture ធំជាងមុន សម្រាប់ស្រូបពន្លឺខ្លាំង។ បន្ទាប់ពី Sony បានបញ្ចេញសេនស័រកាមេរ៉ាទូរសព្ទទំហំធំដល់ 1.1 អ៊ីង ដែលចាប់រូបភាពបានដល់ 200MP...
ប្រព័ន្ធកាមេរ៉ា AI សម្រាប់គ្រប់គ្រងចរាចរណ៍ដែលទើបដាក់ដំណើរការនៅទីក្រុងហាណូយ បានរកឃើញការបំពានច្បាប់ចរាចរណ៍ចំនួន៣៩៣ករណី ក្នុងរយៈពេលត្រឹមតែបីថ្ងៃដំបូង។ នេះគឺជាជំហានសំខាន់មួយក្នុងការពង្រឹងសន្តិសុខចរាចរណ៍នៅរដ្ឋធានីវៀតណាម។ បើយោងតាមរបាយការណ៍ពីនាយកដ្ឋានប៉ូលិសចរាចរណ៍ហាណូយ ប្រព័ន្ធនេះត្រូវបានដាក់ដំណើរការជាផ្លូវការនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។ វាមានកាមេរ៉ា AI ជាង១៨០០គ្រឿង ដែលត្រូវបានដំឡើងនៅចំណុចប្រសព្វផ្លូវ១៩៥កន្លែង ផ្លូវធំៗ២៥ខ្សែ និងស្ពានសំខាន់ៗនានាទូទាំងទីក្រុង។ ប្រព័ន្ធនេះអាចរកឃើញការបំពានច្បាប់ចរាចរណ៍រហូតដល់២៨ប្រភេទផ្សេងៗ។...