October 21, 2026
បន្ទាយមានជ័យ ៖ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអ​ភិបាលខេត្តបន្ទាយ​មានជ័យ អមដំ​ណើរ​ដោយ​លោក ហ៊ឹល រ៉ា​យ៉ា អភិបាលរង ខេត្ត រួម​នឹងក្រុមការ​ងារខេត្ត ​ស្រុក នៅ​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០​២៦ បាន​អញ្ជើញ​ជាអធិបតីក្នុ​ងពិធីចាប់​ឆ្នោត ជ្រើ​សរើសតូប​លក់ដូរ ស​ម្រាប់បងប្អូ​នអាជីវករ​ដែល​រងគ្រោះ​ដោយ​សារសង្គ្រា​មឈ្លានពា​ន ពីសំណាក់​យោធាថៃ រំលោ​ភមកលើ​អធិបតេ​យ្យភា​ពរបស់កម្ពុជា ខណៈ ផ្ទះសំបែ​ងរបស់​ពួក​គាត់ត្រូវភា​គីថៃគ្រប់​គ្រងទាំង​កម្រោល មិ​នទាន់​អាចវិលត្រល​ប់ទៅលំ​នៅឋានបាន ។ ដោយមានការគិ​តគូរពីប្រមុ​ខថ្នាក់ដឹកនាំ​ក្រោមការដឹ​កនាំដោយ​ស​ម្តេចម​ហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រកម្ពុជា តា​មរយៈក្រុមកា​រងារដែ​លមា​ន​ឯកឧត្តម កិត្តិ​សង្គហ​បណ្ឌិត គន់ គី​ម ទេសរដ្ឋម​ន្ត្រីអនុប្រធា​ន និងជាអគ្គ​លេខា​ធិការ ​សមាគ​មអតីតយុទ្ធជន និងនិវត្ត​ជន​កម្ពុជា និង​ឯកឧត្តម ឌិត ​ទីណា រដ្ឋមន្រ្តីក្រ​សួងកសិ​កម្ម រុក្ខាប្រមាញ់​ និងនេសាទ និងជា​ប្រធាន​ក្រុមការងា​ររាជរដ្ឋាភិបា​លចុះមូលដ្ឋា​នខេត្តបន្ទា​យមានជ័យ ឯកឧត្ដម ​អ៊ុំ រាត្រី អភិបាលខេត្ត ជាពិ​សេស ឯកឧត្ដម កែ​ គឹមយ៉ា​ន ឧត្តម​ក្រុមប្រឹ​ក្សាព្រះ​មហាក្សត្រ និងលោ​កជំទាវ បានផ្តល់​ដីចំនួន​៤០០​ហិកតា ជូន​រាជរដ្ឋាភិ​បាល សម្រាប់រៀបចំជម្រ​កសមរម្យស​ម្រាប់បងប្អូន​ភៀសសឹកដែ​លមិន​ទាន់អា​ចវិលត្រឡប់ទៅ​លំនៅ​ឋានវិញបា​ន ដោយបា​នផ្ដល់ដី និងផ្ទះ ​ជូនពួក​គាត់រស់នៅ ប្រក​ប​រប​នៅក្នុង​ភូមិរ​ង់ចាំ ស្ថិតនៅឃុំស្លក្រាម ស្រុកស្វាយ​ចេក ។ ជាមួយគ្នា​នោះសម្រា​ប់បងប្អូនអាជីវករ ភៀស​សឹក រាជរដ្ឋាភិបាល ក៏​បានរៀបចំឱ្យ​មានផ្សារស​ម្រាប់លក់​ដូរទំនិញផងដែរ ក្រោយមាន​ការរៀ​បចំរួចរាល់ អាជ្ញាធរខេ​ត្តបន្ទាយ​មានជ័យ ក៏បា​នរៀបចំពិធី​ចាប់ឆ្នោត ដើម្បីឱ្យប​ងប្អូនអាជី​វករជន​ភៀសសឹ​ក ទទួលបានតូ​បលក់​ដូរសមរម្យ ស​ម្រាប់ល​ក់ដូរប្រក​បរបរចិញ្ចឹមជីវិត ។ ចំពោះ​បងប្អូន​អាជីវក​រដែលបា​នដាក់​ពាក្យស្នើសុំ អាជ្ញាធរខេត្ត ស្រុក និងមូល​ដ្ឋាន បានធ្វើការត្រួតពិនិត្យ និងវាយ​តម្លៃយ៉ា​ងម៉ត់ចត់ មុនឈា​នដល់ការ​បោះឆ្នោត ដែល​ដំណាកកា​លទី១ មា​នចំនួនជាង៣០០តូប ជំហា​នបន្ទាប់អា​ជ្ញាធរនិងរៀបចំកា​រចាប់ឆ្នោត​ចំពោះ​បងប្អូនអា​ជីវករដែលនៅសល់បន្តទៀត។ក្នុង​នោះ​អាជ្ញាធរខេត្តបន្ទាយ​មានជ័យ ក៏បានធ្វើការ​សំណូមពរ​ទៅដល់បងប្អូនអាជីវករ នៅពេល​ផ្សារចាប់ផ្តើមដំ​ណើរការលក់ដូរ សូមចូលរួ​មធ្វើការថែរក្សានូវបរិស្ថានទាំងអស់គ្នា។ មួយវិញទៀតអាជ្ញាធ​រ ក៏បានបែងចែកទៅតា​មប្រភេទនៃកា​រលក់ដូរដោ​យឡែកពីគ្នា ដូចជា ឥវ៉ាន់ ចាប់ហួ​យ សម្លៀកបំពាក់មួយ​ឡែក លក់ម្ហូបអា​ហារ គ្រឿង​សមុទ្រ ត្រី ​សាច់មួយឡែក៕
ចេញផ្សាយ ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានណែនាំដល់អ្នកសារព័ត៌មានឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយការទទួលខុសត្រូវ និងមិនត្រូវពឹងផ្អែកលើ AI ក្នុងការសរសេរអត្ថបទព័ត៌មានដោយគ្មានការផ្ទៀងផ្ទាត់ប្រភព និងខ្លឹមសារឡើយ...
ខេត្តកណ្តាល ព្រឹកថ្ងៃពុធ ទី២៩ កក្កដា ២០២៦ សមិទ្ធផលដែលសម្រេចបាននៅថ្ងៃនេះ គឺជាសក្ខីភាពសបញ្ជាក់ពីការខិតខំ និងការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក៏ដូចជារដ្ឋបាលខេត្តកណ្តាល ក្នុងការអនុវត្តគោលនយោបាយដីធ្លីប្រកបដោយប្រសិទ្ធភាព។ យុទ្ធនាការវាស់វែង និងផ្តល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងក្របខណ្ឌទូទាំងប្រទេស គឺជាយុទ្ធសាស្ត្រគន្លឹះ និងជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់សុវត្ថិភាពផ្លូវច្បាប់លើការកាន់កាប់ដីធ្លី...
ខេត្តព្រៃវែង÷នៅព្រឹកថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលខេត្តព្រៃវែងចូលរួម ការពារសន្តិសុខសណ្ដាប់ធ្នាប់សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក្នុងពិធីបុណ្យឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា នៅវត្តថ្នល់ជ័យ...
ល នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ណេប សារ៉ុន ប្រធានក្រុមប្រឹក្សាក្រុងបាវិត និងលោក ម៉ែន ចាន់រ៉ា អភិបាល នៃគណៈអភិបាលក្រុងបាវិតបានអញ្ជើញចូលរួមក្នុងកម្មវិធី វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាក្រុងបាវិត អាណត្តិទី៤។...
ប៉ោយប៉ែត នៅថ្ងៃសុក្រ ១០កើត ខែទុតិយាសាឍ ឆ្នាំមមី ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទី ឯកឧត្ដម ប៉ាន់ខែម ប៊ុនថន អនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត លោកឧត្ដមសេនីយ៍ត្រី...
នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនៃជំនួប,...
នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូវិនិយោគិនកូរ៉េ ដែលដឹកនាំដោយ ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា និងសម្របសម្រួលដោយ...