កម្ពុជាសូមស្វាគមន៍ឯកឧត្តម ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមបណ្ឌិត...
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបន្តផ្សព្វផ្សាយឱកាសការងារជាង ៨ម៉ឺនកន្លែងទៀត ដែលនៅសល់ កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ ដោយឱកាសការងារទាំងនោះស្ថិតក្នុងវិស័យ ៣សំខាន់ៗ។ នៅយប់ថ្ងៃទី៣០ ខែមករា ក្រសួងការងារ បានផ្សព្វផ្សាយឱ្យដឹងថា ឱកាសការងារចំនួន ៨៧,៣៦១កន្លែង នៅតាមរាជធានី-ខេត្ត...
(សៀមរាប)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថា្នក់ ត្រូវរួមគ្នាទប់ស្កាត់ឲ្យខានតែនូវបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ការក្រើនរំលឹកយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ ទៀ សីហា នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥...
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក តាំង សិទ្ធី ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំទីក្រុងម៉ែលប៊ន និងលោក Jeremy Crawford នាយកប្រតិបត្តិសភាពាណិជ្ជកម្មប្រចាំទីក្រុងហ្គីឡុង នៃរដ្ឋវីតូរីយ៉ា ប្រទេសអូស្ត្រាលីបានចុះអនុស្សរណៈនៃការយោគយល់គ្នា...
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានមានប្រសាសន៍ចាត់ទុកថា អូស្ត្រាលីគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ និងទុកចិត្តបាន ដោយបានផ្តល់ជំនួយជាថវិកាប្រមាណ ១,៤ ប៊ីលានដុល្លារអាម៉េរិក ឬ ២ប៊ីលាន ដុល្លារអូស្ត្រាលី ភាគច្រើនលើការកសាងមូលធនមនុស្ស ជូនដល់កម្ពុជា ចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០មក។ ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការបែបនេះ...
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦នេះ អនុញ្ញាតឱ្យលោក Buakeo Phumvongsay ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។
នាវាកងទ័ពជើងទឹកអាមេរិក ចូលដល់សមុទ្រកម្ពុជា ចតនៅមូលដ្ឋានសមុទ្ររាម៥ថ្ងៃ, ការមកដល់នាវាជើងទឹកអាមេរិក បង្ហាញការលើកកម្ពស់កិច្ចសហប្រតិបត្តិការយោធាកម្ពុជា-អាមេរិក 24-01-2026 10:10 (ភ្នំពេញ)៖ ដូចការគ្រោងទុកនាវាចម្បាំងអាមេរិកមួយគ្រឿង ជាមួយនាវិកប្រមាណជា១០០នាក់ បានចូលដល់សមុទ្រកម្ពុជាហើយ ហើយនឹងចតនៅមូលដ្ឋានសមុទ្ររាមរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមករា។ នាវាកងទ័ពជើងអាមេរិកដែលចូលចតនៅផែសមុទ្ររាមនេះ មានឈ្មោះ...
(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រៃវែង។ ក្នុងឱកាសនោះ លោក សួន សុម៉ាលីន...
(ក្រចេះ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តក្រចេះ បានលើកឡើងថា ទោះបីកម្ពុជាព្យាយាមអត់ធ្មត់ ហើយជ្រើសរើសយកយន្តការអន្តរជាតិ និងច្បាប់អន្តរជាតិ ដើម្បីធ្វើការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ប៉ុន្តែកម្ពុជាមិនដែលបានចុះញ៉មនឹងទង្វើឈ្លានពាន ការគំរាមកំហែង និងការដាក់សម្ពាធពីប្រទេសថៃឡើយ។ ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ...