បន្ទាយមានជ័យ៖អាជ្ញាធរកម្ពុជាបណ្តេញជន ជាតិថៃចំនួន៤៤នាក់និងថៃបញ្ជូនពលករខ្មែរចំនួន៣៥នាក់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ នៅក្បាលស្ពានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ថ្ងៃនេះអាជ្ញាធរកម្ពុជាបានបញ្ជូនជនជាតិថៃចំនួន៤៤ នាក់អោយអាជ្ញាធរថៃមកទទួលយកហើយអាជ្ញាធរថៃបានបញ្ជូនពលករខ្មែរចំនួន៣៥នាក់អោយអាជ្ញាធរកម្ពុជានៅលើស្ពានច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតដែលឈមច្រកទ្វារខ្លងលឹកប្រទេសថៃ។
លោកបញ្ជាក់ថា៖ជនជាតិថៃដែលត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនអោយអាជ្ញាធរថៃចំនួន៤៤នាក់ក្នុងនោះមានស្រីចំនួន១៦នាក់ដែលបញ្ជូនមកពីខរត្តសៀមរាបបានសម្រេចទោសរួចហើយ ដែលបានប្រព្រឹត្តបទល្មើសផ្សេងៗនៅខេត្តសៀមរាប ដែលត្រូវបានបណ្តេញចេញពីកម្ពុជានិងបិតទិដ្ឋាការរយៈពេល៥ឆ្នាំមិនអោយចូលកម្ពុជា។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ថា៖ស្របពេលដែលអាជ្ញាធរកម្ពុជាបណ្តេញជនជាតិថៃចំនួន៤៤នាក់ចេញកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ហើយអាជ្ញាធរថៃបានបញ្ជូនពលករខ្មែរអោយអាជ្ញាធរកម្ពុជាចំនួន៣៥នាក់ក្នុងនោះមានស្រី១៨នាក់និងកុមារ០៣នាក់ ក្នុងនោះមានពលករខ្មែរដែលសមត្តកិច្ចថៃចាប់នៅពេលធ្វើការនៅប្រទេសថៃនិងពលករខ្លៈលួចឆ្លងដែនដោយខុសច្បាប់តាមរយៈពេលខ្យល់ និងមានអាជីវករខ្មែរដែលលក់ដូរនៅផ្សាររ៉ូងក្លឿប្រទេសថៃហើយអាជ្ញាធរកម្ពុជាបានជូនអាហារសម្រន់មានម្នាក់បាយ១កញ្ចប់ទឹកបរិសុទ្ធ១ដប៕





