ប៉ោយប៉ែត. នៅព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោក គ្រុយ គឹមលន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុងប៉ោយប៉ែត បានដឹកនាំ លោក លោកស្រី អនុប្រធាន សមាជិក ស.ស.យ.ក សង្កាត់ /ក្រុងប៉ោយប៉ែត រៀបចំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី”ច្បាប់ចរាចរណ៍ផ្លូវគោក និងការទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់”ជូនយុវជនស.ស.យ.ក.ទូទាំងក្រុងប៉ោយប៉ែត
ក្រោមអធិបតីភាព លោក យឹមសំណាងសមាជិកអចិន្រ្តៃយ៍ នៃស.ស.យ.ក. ខេត្តបន្ទាយមានជ័យ តំណាងលោក កែ សួន សុភាព ប្រធានស.ស.យ.ក. ខេត្ត
និង មានការ អញ្ជើញ ចូលរួម ពី លោក ឈាន ចំរើន ប្រធានក្រុមប្រឹក្សា ក្រុងប៉ោយប៉ែត
លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត តំណាង លោក គាត ហ៊ុល អភិបាល នៃគណៈអភិបាល ក្រុងប៉ោយប៉ែត
លោក វីរៈសេនីយ៍ទោ ស៊ិន ដូនី អធិការរងនៃអធិការដ្ឋាននគរបាល ទទួល ផែនចរាចរណ៍ ក្រុងប៉ោយប៉ែត.
លោក វរសេនីយ៍ទោ កែវ ឌុល អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ទទួលផែន បង្ក្រាបគ្រឿងញៀន និង លោក វរសេនីយ៍ត្រី ប៊ុន ឆាយដែន មេប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ ព្រមទាំង ប្រធាន អនុប្រធាន សមាជិក ស.ស.យ.ក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សស រុបជាង 450 នាក់
នៅក្នុងបរិវេណ វត្តស្រះត្រាច ក្នុងភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។


















